loading...

រហ័ស​នាម «​អា​ជីក​ចក់​» ​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ជាប់​ជង់​ហើយ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រហ័ស​នាម «​អា​ជីងចក់​» ដែល​មាន​ជំនាញ​ដើរ​គាស់​ផ្ទះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់...

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រហ័ស​នាម «​អា​ជីងចក់​» ដែល​មាន​ជំនាញ​ដើរ​គាស់​ផ្ទះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​នឹង​15​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៤​កែង​ផ្លូវ​២១៥ នៅ​ចំណុច​មុខ​ផ្សា​រញ៉ែ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។
តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​មាន​រហ័ស​នាម​ថា «​អា​ជីងចក់​» ជំនាញ​ខាង​ដើរ​គាស់​ផ្ទះ​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ក៏​ជនសង្ស័យ​ខាងលើ​នេះ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ជាន់​ទី​៤ ផ្លូវ​១៣៤ ប៉ុន្តែ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ និង​ដកហូត​បាន​វត្ថុ​តាង​ជា​ឧបករណ៍​សំរាប់​គាស់​ផ្ទះ​មួយ​ចំនួន ។

​ប៉ុន្មាន​មុន​ថ្ងៃនេះ ជន​រង​គ្រោះ​នេះ​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ផ្កាឈូក នៅ​ផ្លូវ​១៣០ ហើយ​ដើរ​ឡើងផ្ទះ​មួយ​ភ្លែត ស្រាប់តែ​​ត្រូវ​ចោរ​២​នាក់​លួច​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច ក្រោយ​មក​​ក៏​រក​ឃើញ​វិញ​​​នៅ​ថ្ងៃ​កើតហេតុ​នេះ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕


You Might Also Like

0 comments

Flickr Images